ខ្សែការពារ Monreal របស់ Arsenal ផ្លាស់ទៅលេង Real Sociedadជាផ្លូវការ

0

ក្លឹបអេស្បាញ Real Sociedad នៅថ្ងៃសៅរ៍នេះបានធ្វើការអះអាងជាផ្លូវការហើយអំពីការចុះហត្ថលេខាលើអតីតខ្សែការពារអន្តរជាតិអេស្បាញវ័យ ៣៣ ឆ្នាំ Nacho Monreal ពីក្លឹបកាំភ្លើងធំArsenal។

Monreal បានយល់ព្រមលើកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយក្រុមដែលមានមូលដ្ឋាននៅ San Sebastian ហើយការត្រលប់មក La Liga វិញលើកនេះបានធ្វើឡើងបន្ទាប់ពីបានចំណាយពេលនៅអង់គ្លេសអស់រយៈពេល ៦ ឆ្នាំមកហើយ។

Real Sociedad និង Arsenal បានឈានដល់កិច្ចព្រមព្រៀងផ្ទេរ Nacho Monreal ទៅReal Sociedadជាមួយនឹងកិច្ចព្រមព្រៀងជាមួយកីឡាកររហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២១ ហើយបទបង្ហាញជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ៕

ប្រែសម្រួល:Lee