Atletico Madrid កំពុងចូលខ្លួនឲ្យរវល់ក្នុងទីផ្សារដោះដូរកីឡាករដោយពួកគេកំពុងសំឡឹងមើលកីឡាករខ្សែប្រយុទ្ធថ្មីមួយទៀត មកចូលរួមលេងនា រដូវកាលនេះ មុនទីផ្សារបិទ។
ក្លិបដែលជាប់ឈ្មោះជាក្លិបយក្សអេស្ប៉ាញមួយដែរ នៅ LaLiga គឺអាតេម៉ាឌ្រីដ បានព្យាយាមសាងប្រពន្ធលេងសារជាថ្មី ដោយដាក់គោលដៅយក កីឡាករ Mauro Icardi ខ្សែ Inter ។
ជាមួយអ្វីដែលកំពុងមានស្រាប់គឺ Joao Felix តែក្លិបនៅតែមិនអស់ចិត្ត ដោយចង់បានខ្សែប្រយុទ្ធខាងលើ មុនទីផ្សារបិទនៅថ្ងៃចន្ទ ។
Atletico Madrid បច្ចុប្បន្នកំពុងធ្វើការចរចារ ចុះហត្ថលេខា Icardi ក្នុងលក្ខណ្ឌខ្ចីជើង ។នេះបើយោងតាម ESPN FC ចុះផ្សាយ។
បញ្ជាក់ផងដែរថា Icardi ក៏ត្រូវបានក្លិបពីរនៅអីតាលី គឺ Juventus និងNapoli ចង់បានដូចគ្នា ក្នុងតម្លៃដែលដាក់ចេញគឺ ៧០លានអឺរ៉ូ ។
ការចុះផ្សាយចុងក្រោយថា កីឡាករសញ្ជាតិអាហ្សង់ទីននេះ នឹងត្រូវផ្លាស់ពីពហុកីឡដ្ឋាន San Siro ក្រោយមិនបានបង្ហាញវត្តមានលេង ក្រោមការ ដឹកនាំថ្មីរបស់គ្រូបង្វឹក Antonio Conte ៕