Emery នៅតែបង្ហាញបំណងផ្តល់ឱកាសដល់​ Ozilក្លាយជាវិរៈបុរសនៅ Arsenal

0

ព័ត៌មានជាច្រើននៅតែបន្តកើតមានជាមួយនឹងកីឡាករអាល្លឺម៉ង់Mesut Ozilដដែលនិងអនាគតរបស់គេជាមួយនឹងក្លឹបទោះបីជាមកដល់ពេលនេះរូបគេនៅមិនទាន់អាចបង្ហាញវត្តមានសូម្បីតែមួយនាទីឡើយសម្រាប់ការប្រកួតទាំងឡាយ។

ទោះបីជាយ៉ាងនេះក្តីការចេញផ្សាយមួយដោយកាសែតអង់គ្លេសThe Mirrorនៅថ្ងៃសៅរ៍នេះបានសរសេរថាគ្រូបង្វឹកលោកUnai Emeryនៅតែមានទំនុកចិត្តជាមួយនឹងកីឡាករវ័យ៣០ឆ្នាំរូបនេះដដែលដោយបានបញ្ជាក់ទ្វារសម្រាប់Ozilនៅតែបើកចំហរប្រសិនបើគេចង់ឲ្យមានរូបសំណាក់របស់ខ្លួនក្នុងនាមជាវិរៈបុរសក្លឹបនៅទីនេះ។

ក្នុងនោះដែរគ្រូបង្វឹកបារាំងរូបនេះបានអះអាងច្បាស់ហើយថាគឺមិនមានសំណើរណាក្នុងការសុំចចារនាំយកកីឡាករOzilចេញពីក្លឹបនៅក្នុងរដូវកាលដោះដូរនេះឡើយហើយជឿជាក់ថាOzilនឹងនៅតែមានឈ្មោះជាកីឡាករសំខាន់និងជម្រើសទី១របស់លោកEmeryដដែលក្នុងការប្រជែងពានរង្វាន់អង់គ្លេសរដូវកាលនេះ៕

ប្រែសម្រួល:Lee