ខ្សែការពារក្លិបបិសាចក្រហម លោក CHRIS SMALLING បានបំពេញនូវឯកសាររួចរាល់ទៅហើយ ក្នុងការផ្លាស់ទៅកាន់ក្លិប Roma ក្នុងទឹកដីអ៊ីតាលី ដោយលេងជាលក្ខណៈខ្ចីជើង ។
ក្លិបក្នុងក្របខណ្ឌស៊េរី A បានបញ្ជាក់នៅលើបណ្តាញសង្គមធ្វីតទ័ររបស់ខ្លួនថា ខ្សែការពាររបស់បិសាចក្រហម បានចូលរួមលេងជាផ្លូវការជាមួយ Roma ក្នុងលក្ខណ្ឌខ្ចីជើង ។
ខ្សែការពារអាយុ ២៩ឆ្នាំនេះ ត្រូវបានអនុញ្ញាតិឲ្យចាកចេញពីទឹកដីអូត្រាហ្វត ពីសំណា់គ្រូបង្វឹក Gunnar Solskjaer ដែលហៅថា «វាជាដំណើរផ្សងព្រេងថ្មីមួយទៀត» សម្រាប់កីឡាករ ។
ដូច្នេះគាត់នឹងត្រូវចំណាយពេលវេលាថ្មីមួយទៀតក្នុងរដូវកាល 2019-20 ជាមួយក្របខណ្ឌស៊េរីអេ នៅលើទឹកដីអ៊ីតាលី ។
កីឡាករផ្ទាល់បានលើកឡើងថា វាជាឱកាសដ៏ស្ចារ្យមួយសម្រាប់ខ្ញុំ នឹងជាឱកាសថ្មីបទពិសោធន៍ថ្មីជាមួយលីក ដែលក្រុមមួយដ៏ធំ នឹងជាក់ច្បាស់ ខ្ញុំត្រូវការវា។