យោងតាមព័ត៌មានរបស់ Goal បានចុះផ្សាយឲ្យដឹងថា ខ្សែប្រយុទ្ធចំនួនពីររូបគឺ Kylian Mbappe និង Edison Cavani បានរងរបួសក្នុងការប្រកួតលីគកំពូលបារាំង Ligue 1 ជាមួយនឹងក្រុម Toulouse ក្នុងពេលជួយឲ្យក្លិបឈ្នះ 4-0 ។
បញ្ហារបួសរបស់កីឡាករពីរូបនេះបានក្លាយជាក្តីបារម្ភរបស់ក្លិបទាំងមូល ខណៈដែល Cavani បានរងរបួសសាច់ដុំភ្លៅ និង ត្រូវអវត្តមានរយៈពេល ៣ សប្ដាហ៍ ។ ចំណែកឯ Mbappe បានរងរបួសភ្លៅ ដែលត្រូវអវត្តមាន រយៈពេល ១ ខែពេញ ។
បញ្ហាប្រឈមនេះក្លិបអាចនឹងត្រូវលួងកីឡាករ Neymar មកលេងវិញ ជំនួសតំបន់ប្រយុទ្ធដែលកំពុងបាត់បង់ ៕

