អ្នកលេងបណ្តាញសង្គមថាស្ត្រីអត្តពលិកដែលឈ្នះមេដាយមិនមែនស្រីទេគឺបុរស​

0

សហព័ន្ធអត្តពលកម្មចិន បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់របស់មហាជន ដោយអះអាងថាការលើកឡើងថាអត្តពលិកស្ត្រីពីរនាក់ ជាមនុស្សប្រុសនោះ វាជារឿងមិនពិតនោះទេ​។
យោងតាមគេហំព័រ shanghai បានចុះផ្សាយថា អត្តពលិកឈ្មោះ Liao Mengxue វ័យ២៤ឆ្នាំ និង Tong Zhenhuan វ័យ ២៤ឆ្នាំ មកពីក្រុម Hunan បានប្រកួតឈ្នះ ជាប់លេខ៤ នៅក្នុងការប្រកួតរត់ប្រណាំងសម្រាប់នារីក្នុងចម្ងាយ ៤ x ៤០០ម៉ែត្រ ក្នុងការប្រកួត IAAF World Relays នាទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះដែរ ក៏ស្រាប់តែមានការលើកឡើងថា ពួកគេមិនមែនជាស្ត្រីនោះទេ ដោយមើលទៅលើរូបរាង និងពាក្យសម្តី គឺពិតជាដូចបុរស។
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖