ស្លាតាន់ ចង់វិលទៅលេង​នៅទឹកដីបិសាចក្រហម​

0

Zlatan Ibrahimovic បាននិយាយថាគាត់គួរតែវិលមកចូលរួមលេងឲ្យបិសាចក្រហមសារជាថ្មី ប្រសិនបើក្លិបព្រមផ្តល់ឱកាសឲ្យលោក ។ លោកក៏បានបញ្ជាក់ផងដែរថា វាជារឿងងាយស្រួលដែលធ្វើការនៅលីកកំពូលអង់គ្លេស សម្រាប់អាយុ ៣៧ឆ្នាំ នេះ។
ខ្សែប្រយុទ្ធចំណាស់របស់ LA Galaxy បានចាក់ចេញពី អូត្រាហ្វត ទៅកាន់ MLS កាលពីខែមីនា ឆ្នាំ២០០៨ ទាំងអត់មានតម្លៃផ្ទេរ ។ គាត់រកបាន ២៨គ្រាប់ ក្នុងការប្រកួតដ៏ចបាប់អារម្មណ៍ នារដូវកាល 2016-17។​

ក្រោយពីបញ្ហារបួសជាសះស្បើយ ពេលនេះ កីឡាករ Zlatan បានវិលចូលទីលានយ៉ាងល្អប្រសើរ ហើយការប្រកួងចុងក្រោយ រកបាន ៦គ្រាប់ ក្នុងចំណោម ៣ប្រកួតជូនក្លិបនៅលើទឹកដីអាម៉េរិក ។
កីឡាករ​សញ្ជាតិស៊ុយអែតរូបនេះ បានចាត់ទុកខ្លួនឯងថាជាតោ មិនមែនជាមនុស្សទេ នៅតែរកលទ្ធផលល្អជូន បិសាចក្រហម ។

លោកបន្តថាដោយចាត់ទុកខ្លួនថា ជាតោដែលមានសំឡេងគ្រហឹម ដូច្នេះលោកអាចនឹងបន្តលេងនៅលើទឹកដីអង់គ្លេសបាន។ ប្រសិនបើក្លិបត្រូវការខ្ញុំ ខ្ញុំគឺនៅទីនេះ ប៉ុន្តែពេលនេះ គឺខ្ញុំនៅ Galaxy អ៊ីចឹងខ្ញុំត្រូវផ្តោតអារម្មណ៍លេងនៅទីនេះសិន។
ខ្ញុំបានបំពេញការងាររបស់ខ្ញុំនៅអឺរ៉ុប។ ខ្ញុំរីករាយនឹងវា។ ខ្ញុំមានពានរង្វាន់ចំនួន ៣៣ ដែលខ្ញុំបាននាំយកមកជាមួយហើយសង្ឃឹមថាខ្ញុំអាចឈ្នះអ្វីមួយនៅទីនេះហើយបន្ទាប់មកយើងនឹងឃើញកន្លែងដែលខ្ញុំបញ្ចប់” ៕