Sam Greenwood កីឡាករវ័យក្មេងរបស់ក្លិបកាំភ្លើងធំ កំពុងក្លាយជាគោលដៅរបស់ក្លិបយក្សនៅអ៊ីតាលី គឺ Juventus និង AC Milan ។
ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិប កាំភ្លើងធំអាយុ ១៧ឆ្នាំ ដែលកំពុងលេងក្នុងនាមជាកីឡាករ U18 បានធ្វើឲ្យក្លិបពីរនៅអ៊ីតាលី ប្រជែងគ្នាចង់បាន ។
នៅពេលដែលបង្ហាញខ្លួនលេង Under-17 ជាមួយក្រុមអង់គ្លេសចំនួន ៣ លើក គេរកបានចំនួន ៣គ្រាប់ដូចគ្នា ។
ទោះបីជាយ៉ាងនេះក្តី សម្រាប់តម្លៃបង្ហើបនៃការចង់បាន មិនត្រូវបានបញ្ចេញនៅឡើយ ៕