ពេលវេលាកាន់តែធ្លាក់ចុះ ក្នុងទីផ្សារដោះដូរ កីឡាករ ហើយក្លិប Barcelona ក៏មិនអាចឈានដល់កិច្ចព្រមព្រៀងយកកីឡាករ Neymar បានដូចគ្នា។
Neymar ធាតុពិតគឺចង់ចាកចេញពី ទឹកដី PSG ហើយ Barca ទៀតសោតក៏ចង់នាំកីឡាករប្រេស៊ីលរូបនេះ ទៅកាន់ទឹកដីខ្លួនសារជាថ្មី ។ ប៉ុន្តែ វាហាក់ពិបាកក្នុងការបំពេញនូវចំណង់ការចង់បានរបស់ PSG ដែលធ្វើឲ្យម្ចាស់ជើងឯកលីគកំពូល របស់អេស្ប៉ាញជួបនូវផលលំបាក។
យោងតាម RMC បានឱ្យដឹងថា Paris Saint-Germain បានច្រានចោលនូវសំណើរចុងក្រោយរបស់ក្លិបអ្នកមាន Barcelona ដែលចង់បាន Neymar ។
Barca ត្រូវបានគេរាយការណ៍មកថា បានដាក់សំណើរទៅកាន់ក្លិបយក្សបារាំង ក្នុងទំហំទឹកប្រាក់ ១៥០លានអឺរ៉ូ ដោយធ្វើការបង់រំលោះបណ្តើរៗ និង ផ្តល់ជូន Ousmane Dembele និង Ivan Rakiticផងដែរ។
ទោះយ៉ាងណា PSG បានបដិសេធសំណើហើយគ្រាន់តែចង់បានសាច់ប្រាក់មិនមែនជាការដោះដូរទេ៕