ភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំ ក្លិបភ្នំពេញក្រោនកាន់តែរីកចំរើនទៅៗ គួរឲ្យកត់សម្គាល់ក្នុងន័យចូលរួមលើកកម្ពស់កីឡាបាល់ទាត់របស់ខ្មែរ និងមានក្រុមអ្នកគាំទ្រជាច្រើនចាប់ផ្តើមបង្កើតក្រុមគាំទ្រ ។ ក្នុងនោះដែរ ក្រុមគាំទ្រឈ្មោះ The Red ត្រូវបានបង្កើតឡើង ដោយមានកំណើន ក្រុមកើនឡើងជាបន្តបន្ទាប់ ខណៈដែលអ្នកគាំទ្រស្រីៗស្អាតៗជាច្រើនបានចូលរួមជាហូរហែរផងដែរ។
នារីអាយុ ២០ឆ្នាំ ដែលប្រើប្រាស់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Ella Rose ត្រូវបានគេចាប់អារម្មណ៍ជាហូរហែរ ដោយមានផេក ជាច្រើនយកទៅផុសបន្តបន្ទាប់និងសរសើរចំពោះកញ្ញា ។
ក្នុងបទបសម្ភាសន៍ជាមួយ OBN Asia តាមឆាត Ella Rose បានប្រាប់ថា ការគាំទ្រក្លិបភ្នំពេញក្រោន មានរយៈពេលជាង ១ឆ្នាំកន្លះហើយ និងបានបង្កើតក្រុមឈ្មោះថា The Red ហើយក្រុមនេះសាកសមនឹងក្លិបក៏ចាប់ផ្តើមកៀងករ គ្នាបន្តិចម្តងៗ រហូតមានគ្នាយ៉ាងច្រើន ចូលរួម គាំទ្រ ដោយបង្ហាញពីទឹកចិត្តគាំទ្រ កំលាំងចិត្តដល់ក្លិប នឹងញ៉ាំងឲ្យខ្លួនឯងសប្បាយរីករាយផងដែរ ។
ជាមួយរូបរាងនិងសម្រស់ទាក់ទាញគ្រាន់បើ Ella Rose ត្រូវបានគេសរសើរថាស្អាត ។ នៅពេលដែលឆ្លើយសំនួរនឹងអង្គភាពយើង ថាគេសរសើរអ៊ីចឹងគិតយ៉ាងម៉េចដែរ ? កញ្ញា បានតបវិញថា គ្មានម៉េចទេបង គឺសប្បាយចិត្ត គេសរសើរខ្ញុំថាស្អាត ដូចចូលរួមលើកកម្ពស់ក្លិបដូចគ្នា ។
កញ្ញាវ័យក្មេងរាងបានរូបនេះ បានបន្តថា ឆ្នាំនេះថ្វីបើភ្នំពេញក្រោនគ្មានសង្ឈឹមថានឹងលើកពាន ប៉ុន្តែឆ្នាំក្រោយៗ ក្លិបនេះអាចនឹងធ្វើបានក្នុងរយៈពេលដ៏ខ្លី ៕















