ដំណើរការកំណែ ប្រឡងបាក់ឌុបត្រូវបានបញ្ចប់ ទៅដោយជោគជ័យហើយ

0

ភ្នំពេញ៖ ក្រសួងអប់រំបានឲ្យដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៩សីហានេះថា ដំណើរ ការ កំណែ នៃ ការ ប្រឡង សញ្ញាបត្រ មធ្យម សិក្សា ទុតិយភូមិ សម័យប្រឡងថ្ងៃទី១៩ សីហា ២០១៩ បានប្រព្រឹត្តិទៅរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២២-២៨ ខែសីហា ឆ្នាំ២០១៩ ដំណើរ ការ កំណែ បាន ប្រព្រឹត្តទៅ ដោយ រលូន និង ប្រសិទ្ធភាព ខ្ពស់ ហើយ មិន មាន បាតុភាព មិន ប្រក្រតី ណាមួយ កើត ឡើង ឡើយ នៅ តាម មណ្ឌល កំណែ ទាំង ១០ ក្នុង រាជ ធានី ភ្នំពេញ។
គណៈកម្មការ កំណែ ទាំងអស់ គោរព តាម បទបញ្ញត្តិនៃដំណើរការកំណែបានល្អ និង អនុវត្ត តាម កម្រង ភារកិច្ច ប្រកប ដោយ ភាព ហ្មត់ចត់ ស្មោះត្រង់ និង ស្មារតី ទទួល ខុស ត្រូវ ខ្ពស់។ ដំណើរ ការ កំណែ បាន ប្រព្រឹត្តិ ទៅ ដោយ មាន កិច្ចសហការ យ៉ាង ល្អ ពី គ្រប់ ភាគី ពាក់ព័ន្ធ ដែល រួម មាន អង្គភាព ប្រឆាំង អំពើ ពុករលួយ អាជ្ញាធរ ដែនដី កង កម្លាំង មាន សមត្ថកិច្ច និង មន្រ្តី សុខាភិបាល។
ដំណើរ ការ បន្ទាប់ គឺ ជា ដំណើរ ការ បូក ស្រង់ ពិន្ទុ ដោយ កុំព្យូទ័រ។ តាម ការ គ្រោង ទុក លទ្ធផល ប្រឡង នឹង ត្រូវ ប្រកាស នៅ តាម មណ្ឌល ក្នុង រាជធានី ភ្នំពេញ និង ខេត្ត កណ្តាល នៅ រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ និងនៅតាមមណ្ឌលប្រឡងផ្សេងៗទៀតនៅនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។
ចែកចេញ ២០២មណ្ឌល (ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤,៧២៥បន្ទប់។ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ (១,៨១០បន្ទប់) ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៧២,៣៤១នាក់ ស្រី ៣៥,១៣៦នាក់ (២,៩១៥បន្ទប់)៕