Marco Rojo បានក្លាយទៅជាប្រធានបទមួយនៃកីឡាករដែលគួរតែត្រូវបានក្លឹបបិសាចក្រហម Man United លក់ចេញក្រោយពេលការប្រកួតបរាជ័យដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីចុងសប្តាហ៍។
ទោះបីជាយ៉ាងណាក្តីរបួសរបស់ Luke Shaw មានន័យថា Rojo នឹងអាចត្រឡប់មកធ្វើការវិញខណៈដែលកីឡាករផ្ទាល់និងអ្នកគាំទ្រហាក់មិនចង់ឃើញមានវត្តមានបន្តនៅ Old Trafford ឡើយហើយសង្ឃឹមថានឹងអាចមានការដោះដូរណាមួយមុនពេលបិទទីផ្សារកីឡាករនាខែកញ្ញានេះ។
តាមការចេញផ្សាយរបស់ The Guardian នៅថ្ងៃអង្គារនេះបានសរសេរថាក្លឹបបារាំង Monaco និងក្លឹបយក្សអ៊ីតាលី AC Milan សុទ្ធតែបានបង្ហាញការចង់បានកីឡាករ Rojo ហើយក៏កំពុងនាំមុខក្លឹបផ្សេងទៀតផងដែរក្នុងការប្រជែងគ្នាលើកនេះ។
Luke Shaw វ័យ២៤ឆ្នាំរបួសដែលត្រូវការសម្រាកព្យាបាលរបួសយ៉ាងហោចណាស់១ខែនឹងបានក្លាយទៅជាឧបសគ្គផ្សេងទៀតសម្រាប់ក្លឹបទាំង២ដោយសារតែMan Unitedនឹងចាំបាច់ប្រើប្រាស់Rojoនៅក្នុងពេលនេះជាមិនខាន៕
ប្រែសម្រួល:Lee