បងប្រុស Pogba ជម្រុញឲ្យក្លឹប Real Madrid គួរតែពន្លឿនការងារផ្ទេរ

0

សាជាថ្មីបងប្រុសរបស់កីឡាករ Paul Pogba កីឡាករ Mathias Pogba បានធ្វើការជម្រុញការផ្ទេរកីឡាករបារាំងរូបនេះចេញពី Man United មកកាន់ក្លឹបយក្សអេស្បាញ Real Madrid។

Mathias បាននិយាយថា Real Madrid គួរតែចាប់ផ្តើមចចារជាមួយនឹង Man United ពេលនេះព្រោះថា Paul ពិតជាសាកសមណាស់ក្នុងការផ្លាស់មកលេងនៅអេស្បាញ។Mathiasបច្ចុប្បន្នជាកីឡាកររបស់ក្លឹបCD Manchegoនៅក្នុងប្រទេសអេស្បាញផងដែរដោយសង្ឃឹមថាប្អូនប្រុសបង្កើតនឹងអាចមករស់នៅទីនេះទាំងអស់គ្នា។

នេះជាលើកទី២ហើយក្នុងខែសីហានេះដែលMathiasបានធ្វើការប្រកាសជាសាធារណៈអំពីអនាគតរបស់ប្អូនប្រុសរបស់ខ្លួនដោយកាលពីថ្ងៃទី១៦ខែសីហារូបគេបានបញ្ជាក់ថាPaulពិតជាមានបំណងចង់ចាកចេញពីក្លឹបMan Unitedមែន៕

ប្រែសម្រួល:Lee