The Sunsports ចេញផ្សាយនៅថ្ងៃអង្គារនេះបានសរសេរថាក្លឹបកាំភ្លើងធំ Arsenal បានត្រៀមខ្លួនរួចរាល់ហើយក្នុងការអនុញ្ញាតិឲ្យកីឡាករខ្សែការពារ Nacho Monreal ទៅចូលរួមជាមួយនឹងក្លឹបអេស្បាញ Real Sociedad យ៉ាងហោចណាស់ក្នុងសប្តាហ៍នេះ។
កីឡាករ Monreal វ័យ៣៣ឆ្នាំទៅហើយគឺជាអ្នកសុំក្លឹបផ្ទាល់សម្រាប់ការចាកចេញនេះដោយសង្ឃឹមថានឹងអាចធ្វើមុនពេលការបិទទីផ្សារកីឡាករនឹងឈានមកដល់នាថ្ងៃទី២ខែកញ្ញានេះហើយជាក់ស្តែងកុងត្រាបច្ចុប្បន្នក៏នឹងឈានមកដល់ទីបញ្ចប់ផងដែរជាមួយនឹង Emirates។
តែទោះជាយ៉ាងណាក្តីប្រសិនបើការចចារគ្នាមិនអាចទៅរួចគ្រូបង្វឹកក្លឹបលោក Unai Emery នឹងនៅតែសប្បាយចិត្តដែល Monreal នឹងអាចបន្តលេងយ៉ាងហោចណាស់មួយរដូវកាលទៀតជាមួយនឹងក្លឹបហើយសុខចិត្តឲ្យរូបគេដើរចេញទាំងគ្មានតម្លៃខ្លួននារដូវក្តៅក្រោយជំនូសវិញ៕
ប្រែសម្រួល:Lee