ប្រភពព័ត៌មាន Diario Sport បានចុះផ្សាយថា មេធំរបស់ Real Madrid លោក Florentino Perez កំពុងធ្វើការត្រិះរិះក្នុងស្ថានភាពដ៏អាក្រក់ ដោយអាចបណ្តេញលោក Zinedine Zidane ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ប្រសិនបើវាដូច្នោះមែន លោក Jose Mourinho នឹងត្រូវជ្រើស រើសមកអង្គុយនៅកៅអ៊ី ដ៏ក្តៅនេះ។
នៅរដូវកាលក្តៅកន្លងទៅ ក្លិបអធិរាជស បានចំណាយ ថវិកា ៣០៣ លានអឺរ៉ូ ក្នុងទីផ្សារផ្ទេរ ដោយនាំកីឡាករចំណូលថ្មីចំនួន ៦ ដោយក្នុងនោះ មានកីឡាករថ្លៃជាងគេ Eden Hazard តម្លៃ ១០០លានអឺរ៉ូ ។
ថ្វើបើមានការនាំចូលកីឡាករជាច្រើន ប៉ុន្តែក្លិបដែលមានមូលដ្ឋាននៅទីក្រុង រៀលម៉ាឌ្រីដនេះ មិនទទួលបានការចាប់អារម្មណ៍ ក្នុងការប្រកួត បើករដូវកាល ហើយចូលមកការប្រកួតលីកកំពូលបើកជាផ្លូវការពួកគេនៅតែមានការខ្វះខាត ក្នុងការបង្ហាញនូវគុណភាព ។
ទោះបីជាឈ្នះ Celta Vigo ក្នុងលទ្ធផល 3-1 ប៉ុន្តែគេត្រឹមតែស្មើជាមួយ Valladolid 1-1 ប៉ុណ្ណោះ ក្នុងទឹកដីរបស់ខ្លួន។
Florentino Perez កំពុងតែបង្ហាញនូវការមិនពេញចិត្ត ដែលធ្វើឲ្យប្រធានក្លិបនេះ កំពុងពិចារណា ។
ប្រភពព័ត៌មានខាងលើ បានចុះថា លោក Perez កំពុងពិចាណា ក្នុងស្ថានភាពដ៏អាក្រក់នេះ ដោយនឹងបណ្តេញលោក Zidane ក្នុងរយៈពេល ប៉ុន្មាខែខាងមុខនេះ ។ ប្រភពបន្តថា ម្ចាស់អធិរាជស បានសម្តែងការមិនពេញចិត្តនៅឯកិច្ចប្រជុំថ្មីៗនេះនៅពេលដែលក្រុមកងទ័ព ដឹកនាំដោយបុរសសញ្ជាតិបារាំង ធ្វើមិនដូចការរំពឹងទុក។ គ្រូបង្វឹក«អព្ភូតហេតុ»លោកហ្សីដានធ្លាប់បានបង្កើតរឿងល្អៗ ពេលនេះលែងមានឥទ្ធិពលខ្ពស់ទៀតហើយ។
ជាមួយការឈានដល់ដំណាក់ការខាងមុខ នឹងចែកផ្លូវជាមួយ Zidane នោះ លោក Perez នឹងនាំលោក Jose Mourinho មកអង្គុយនៅកៅអ៊ី កំពុងក្តៅ ។
កន្លងទៅលោក Jose Mourinho ត្រូវបានក្លិបនៅចិន បានព្យាយាមឲ្យគាត់ទៅដឹកនាំ ប៉ុន្តែបុរសដែលជាប់ឈ្មោះ លេខ១ លើលោក ចង់ក្រាញបន្ត ដឹកនាំនៅតំបន់អឺរ៉ុប ។ បុរសសញ្ជាតិព័រទុហ្កាលរូបនេះ ធ្លាប់បានដឹកនាំ អធិរាជសលើកពាន 1 La Liga, 1 Copa del Rey និង 1 Spanish Super Cup ៕