ផ្អើលថា Steve Jobs កំពុងមានជីវិត ដោយរស់នៅក្នុងប្រទេសអេហ្ស៊ីប

0

ប្រភពព័ត៌មាន iDropnews បានចុះផ្សាយថា បុរសក្នុងរូបភាពនេះ មានរូបរាងប្រហាក់ប្រហែលទៅនឹង Steve Jobs ដែលរូបនេះបង្ហាញដោយបុរសម្នាក់ នៅអេហ្ស៊ីប ។​
រូបភាពនេះ បានបង្ហោះនៅលើបណ្តាញសង្គមភ្លាមៗ វាបានធ្វើឲ្យមានទស្សនៈ ជាច្រើនកើតឡើង ជុំវិញបុរសដែលមាន​រូបរាងដូចអតីត នាយកប្រិតបត្តិរបស់ Apple ។

នៅលើទំព័រ Reddit បានចុះផ្សាយ និងពិភក្សាថា អតីត​នាយកប្រតិបត្តិរបស់ Apple កំពុងតែមានជីវិតរស់នៅ និងលាក់ខ្លួននៅក្នុងប្រទេសអេហ្ស៊ីប។
Ahmed Basyouney ដែលជាម្ចាស់គណនីបណ្តាញសង្គម នៅលើទឹកដីអេហ្ស៊ីប គឺជាអ្នកដំបូងដែល បង្ហោះរូបថតជាមួយនឹងការពិពណ៌នាថា“ Steve Jobs កំពុងផឹកកាហ្វេនៅប្រទេសអេហ្ស៊ីប” ។ទោះជាយ៉ាងណាក៏ដោយប្រភពដើមពិតប្រាកដនៃរូបថតមិនត្រូវបានបញ្ជាក់ទេ។

មនុស្សជាច្រើនជឿថាទិដ្ឋភាពមួយចំនួននៃរូបរាងរបស់បុរសគឺមិនដូចគ្នានឹង Steve Jobs ទេ។
វាការពិតណាស់ នៅលើដៃរបស់បុរសនេះ មិនបានពាក់នូវ Apple Watch នឹងបញ្ជាក់ថាគាត់មិនមែនទេ ព្រោះថា Steve ជាអ្នកគាំទ្រទៅលើ Appl e ។

នេះមិនមែនជាលើកទី​១នោះទេ ដែលមានព័ត៌មានលេចលឺតែផ្តេសតែផ្តាស់អំពី Steve ។ នៅឆ្នាំ ២០១៤ នៅលើទំព័រ Reddit ថា Steve Jobs កំពុងនៅ Rio de Janeiro ក្នុងប្រទេសប្រេស៊ីល ។

បញ្ជាក់ផងដែរថា Steve Jobs ស្ថាបនិករបស់ Apple បានស្លាប់នៅឆ្នាំ ២០១១ ក្នុងអាយុ ៥៦ឆ្នាំ ។ ថ្វីបើមានព័ត៌មានបញ្ជាក់ថាគាត់ស្លាប់មែន ប៉ុន្តែ មនុស្សជាច្រើននៅតែជឿជាក់ថា បុរស​ខ្លាំងខាងបច្ចេកវិទ្យានេះ នៅមានជីវិតនៅលើលោក ហើយថាព័ត៌មានដែលថាគាត់ស្លាប់ជារឿងក្លែងក្លាយ ប៉ុណ្ណោះ ៕