សកម្មភាពរបស់ដូណាល់ត្រាំ នៅពេលដែលភរិយារបស់គាត់ បានបង្ហាញភាពជិតស្និទ្ធជាមួយអ្នកដទៃ បានធ្វើឲ្យអ្នកលេងអ៊ីនធឺណេត មានក្តី រំភើប ។
កាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០១៩ ថ្នាក់ដឹកនាំកំពូលពិភពលោក និងស្ត្រីកំពូលជាភរិយា ក្នុងកិច្ចប្រជុំ G7 បានចូលរួមជប់លៀង យ៉ាងស្និទ្ធស្នាលជាមួយគ្នានៅ រីសត Biarritz ស្ថិតនៅភាគខាងត្បូងប្រទេសបារាំង ។
ក្នុងស្ថានភាពរ៉ូបត្រឹមក្បាលជង្គង់ ជាមួយការរចនាយ៉ាងស្អាតប្រណិត ស្ត្រីទីមួយរបស់បារាំង បានថើបថ្ពាល់ប្រធានាធិបតីអាម៉េរិក Donald Trump តំណាងឲ្យប្រធានាធីបតីបារាំងEmmanuel ។
នៅពេលដែល ឃើញភរិយាថើបថ្ពាល់របស់ លោកដូណាស់ត្រាំ លោក Emmanuel បានបង្ហាញស្នាមញញឹម មុនពេលដែលគាត់ចាប់ផ្តើមទទួលទាន អាហារថ្ងៃត្រង់រួមគ្នា ដោយប្រមុខរដ្ឋទាំងពីរ បានរក្សានូវទំនាក់ទំនងល្អ។
ខណៈដែលប្រធានាធិបតីអាម៉េរិកបានទទួលការថើបពី លោកស្រី Mrs. Brigitte Macron នោះ ស្រ្តីទី១ របស់អាម៉េរិក ក៏បានបង្ហាញអារម្មណ៍ ស្និទ្ធស្នាល ទៅកាន់នាយករដ្ឋមន្ត្រីវ័យក្មេង Justin Trudeau របស់កាណាដា ។ ដោយអ្នកទាំងពីរ បានផ្លាស់ប្តូរការថើបដើម្បីសួរសុខទុក្ខ គ្នា។
ខណៈដែលស្ត្រីទី១ Melania Trump បង្ហាញភាពរាក់ទាក់ទៅកាន់នាយករដ្ឋមន្ត្រីមានរាងសង្ហារ អំឡុងពេលនោះ លោកត្រាំ បានបង្ហាញទឹកមុខ មិនរីករាយ ប៉ុន្តែនៅតែកាន់ដៃភរិយាជាប់។
អ្នកនិយមលេងអ៊ីនធឺណេតជាច្រើនបានបញ្ចេញមតិយ៉ាងកំប្លុកកំប្លែងថាវាហាក់ដូចជាប្រធានាធិបតីអាមេរិកមិនចង់អោយអ្នកណាម្នាក់ស្និទ្ធស្នាលជាមួយភរិយារបស់គាត់ទេ។
ក្រៅពីនេះប្រធានាធិបតីសហរដ្ឋអាមេរិកក៏មានពេលវេលានៃ“ ជីវិត” មួយនៅពេលដែលគាត់បានថើបគួរឱ្យចាប់អារម្មណ៍ចំពោះនាយករដ្ឋមន្រ្តីអាល្លឺម៉ង់គឺលោកស្រីអេនជេឡាមឺកែល។ លោក Trump បានផ្ញើការសរសើរម្តងហើយម្តងទៀតដល់ស្ត្រីនាយករដ្ឋមន្រ្តីរូបនេះ ៕