Javi Gracia ប្រឈមមុខនឹងការបណ្តេញចេញខណៈដែល Watford បន្តនៅបាតតារាង៣សប្តាហ៍ហើយ

0

ការប្រកួតសប្តាហ៍ទី៣បញ្ចប់ទៅខណៈដែលក្រុមបាតតារាង Watford ហាក់មិនទាន់អាចងើបរួចនៅឡើយ។នេះមានន័យថាគ្រូបង្វឹកក្លឹបលោក Javi Gracia នឹងអាចប្រឈមមុខទៅនឹងការបណ្តេញចេញជាមិនខាន។នេះបើយោងតាមការចេញផ្សាយរបស់The Sunនៅព្រឹកថ្ងៃចន្ទនេះ។

ការប្រកួតកាលពីថ្ងៃសៅរ៍ Watford បានចាញ់ក្រុមភ្ញៀវយ៉ាងអាម៉ាសក្នុងទឹកដីខ្លួនឯងក្នុងលទ្ធផល៣ទល់នឹង១។ចំណែកឯកាសែត Mail កាលពីថ្ងៃអាទិត្យក៏បានសរសេរដែរថាម្ចាស់ក្លឹបលោក Pozzi និងគ្រួសារកំពុងចាប់ផ្តើមពិចារណាថាតើបុរសវ័យ៤៩ឆ្នាំរូបនេះគឺជាមនុស្សដែលគួរឲ្យទុកចិត្តនៅបន្តឬយ៉ាងណា។

ទោះបីជាបានដឹកនាំក្លឹប Watford ទៅដល់វគ្គចុងក្រោយនៃពានរង្វាន់ FA Cup កាលពីរដូវកាលមុនក្តីប៉ុន្តែបើពិនិត្យមើលតួលេខនៃការប្រកួតទាំង៤ដងចុងក្រោយក្រុមរបស់លោក Gracia បានចាញ់ទាំង៤លើកព្រមគ្នារហូតមក៕

ប្រែសម្រួល:Lee