កីឡាកររបស់ Man United ចាប់ផ្តើមចូលហ្វឹកហាត់វិញហើយក្រោយបរាជ័យមិននឹកស្មានកាលពីចុងសប្តាហ៍

0

នៅថ្ងៃចន្ទដើមសប្តាហ៍នេះកីឡាករទាំងឡាយរបស់ក្រុមបិសាចក្រហម Man United បានធ្វើដំណើរមកដល់ទីលានហ្វឹកហាត់វិញហើយក្រោយបរាជ័យមិននឹកស្មានក្នុងផ្ទះខ្លួនឯងកាលពីចុងសប្តាហ៍ទៅលើក្រុម Crystal Palace លទ្ធផល២ទល់នឹង១។

ខណៈដែលពលរដ្ឋអង់គ្លេសភាគច្រើនកំពុងសម្រាកព្រោះវាជាថ្ងៃបុណ្យជាតិនោះ Man United បាននាំគ្នាធ្វើការហ្វឹកហាត់ឡើងវិញដោយសង្ឃឹមថានឹងអាចបង្កើនទឹកចិត្តកីឡាករនិងជាពិសេសទំរង់លេងឲ្យបានល្អប្រសើរឡើងវិញត្រៀមការប្រកួតសប្តាហ៍ក្រោយៗ។

កីឡាករសំខាន់ៗដែលត្រូវបានគេមើលឃើញមុនគេថាបានចូលមកដល់ទីលានហ្វឹកហាតក់វិញនៅព្រឹកថ្ងៃចន្ទនោះមានដូចជា Daniel James, Jesse Lingard, Juan Mata, Alexis Sanchez និងកីឡាករMarcus Rashfordផងដែរ៕

ប្រែសម្រួល:Lee