Pochettino សារភាពថាសប្តាហ៍នេះប្រហែលជានឹងក្លាយជាប្រកួតចុងក្រោយសម្រាប់ Eriksen

0

មកដល់សប្តាហ៍ទី៣ទៅហើយនៃការប្រកួតពានរង្វាន់កំពូលរបស់អង់គ្លេសរដូវកាលថ្មីប៉ុន្តែរដូវកាលដោះដូរកីឡាករនៅអ៊ឺរ៉ុបគឺនៅមិនទាន់បញ្ចប់នៅឡើយទេនឹងត្រូវបន្តរហូតដល់ថ្ងៃទី២ខែកញ្ញា។នេះមានន័យថានឹងអាចមានការប្រែប្រួលវត្តមានរបស់កីឡាករមួយចំនួនរបស់ក្លឹបនានាជាមិនខាន។

មួយក្នុងចំណោមនោះគឺកីឡាករសំខាន់របស់ក្លឹបមាន់ខ្នាយមាស Spurs គឺកីឡាករ Christian Eriksen ដែលជឿជាក់ថានៅមានព័ត៌មានអំពីការផ្លាស់ចេញពីក្លឹបដដែលមកដល់ពេលនេះ។ប្រកួតចុងក្រោយរបស់ Spurs ចាញ់ Newcaslte ទាំងគួរឲ្យភ្ញាក់ផ្អើលនោះគ្រូបង្វឹកលោក Pochettino បានឆ្លៀតពេលថ្លែងសារភាពថាការប្រកួតនេះឬប្រកួតសប្តាហ៍ក្រោយនឹងអាចក្លាយទៅជាប្រកួតចុងក្រោយរបស់ Eriksen ជាមួយនឹងក្លឹប។

លោកបានបញ្ជាក់ថាតាមពិតជាក់ស្តែងលោកមិនហ៊ានធានាបានច្បាស់ឡើយអំពីអនាគតរបស់កីឡាករដាណឺម៉ាកវ័យ២៧ឆ្នាំរូបនេះខណៈដែលក្លឹបដែលកំពុងនាំមុខខ្លាំងក្នុងការចចារទិញកីឡាកររូបនេះគឺមានតែ Real Madrid ប៉ុណ្ណោះ៕

ប្រែសម្រួល:Lee