Fati ក្លាយជាកីឡាករក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រជាង៦០ឆ្នាំរបស់ Barcelona

0

ការប្រកួតជ័យជំនះរបស់ Barcelona លើក្រុម Real Betis កាលពីចុងសប្តាហ៍ក្នុងលទ្ធផល៥ទល់នឹង២បានធ្វើឲ្យអ្នកគាំទ្រនាំគ្នាចាប់អារម្មណ៍ខ្លាំងនោះគឺកីឡាករប្លែកមុខម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា Anssumane Fati។

កាសែតរបស់អង់គ្លេសនៅថ្ងៃចន្ទបានសរសេរថាកីឡាករស្បែកខ្មៅរូបនេះបានក្លាយខ្លួនទៅជាកីឡាករវ័យក្មេងជាងគេបំផុតដែលបានបង្ហាញខ្លួនលើកដំបូងឲ្យឈុតធំក្នុងវ័យទើបតែ១៦ឆ្នាំ។វាគឺជាព្រឹត្តិការណ៍មិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបគិតចាប់តាំងពីឆ្នាំ១៩៤១។

យុវជនឆ្នើមរូបនេះទោះបីជាបានបង្ហាញខ្លួនបានតែ១២នាទីចុងក្រោយក្តីប៉ុន្តែគេបានមើលឃើញពីអារម្មណ៍សប្បាយចិត្តក្រៃលែងរបស់ Fati ក្នុងពេលប្រកួតជាពិសេសនៅក្រោយការប្រកួតដោយក្នុងនោះគេបានទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់់កំពូលវិរៈបុរសក្លឹប Lionel Messi ទៀតផង៕

ប្រែសម្រួល:Lee