វាមិនមែនជារឿងពីរបីថ្ងៃ ដែលហាត់ទៅដើម្បីក្លាយជាកីឡាករអាជីពដ៏ខ្លាំងក្លានោះទេ ។ វាត្រូវការពេលវេលាយូរ ភាពអត់ធ្មត់ ព្យាយាមធ្វើជាប្រចាំ ពី ចំណុច A ដល់ Z ដែលធ្វើឲ្យកីឡាករជើងខ្លាំងរបស់ថៃ ប៊ូខាវ អាចក្តោមកេរ្តិ៍ឈ្មោះល្បីល្បាញ មកដល់សព្វថ្ងៃ ។
នេះជាវីដេអូឃ្លិបមួយ ដែលអ្នកគុនខ្មែរ គួរតែមើល នឹងព្យាយាមហ្វឹកហាត់ ដើម្បីគុនខ្មែរ និងកេរ្តិ៍ឈ្មោះរបស់ខ្លួន។ ទម្រាំមានថ្ងៃនេះ ប៊ូខាវបានធ្វើ រឿងក្នុងស្ថានភាពអត់ធ្មត់ច្រើនណាស់ ភាពអត់ធ្មត់របស់គាត់បានធ្វើឲ្យសុបិនពីអតីតកាលគាត់ក្លាយជាការពិត ។ គាត់មិនមែនជាកីឡាករវៃ ដូរបាយនោះទេ ។
សំណេរនេះ មិនមែនវាយបន្ថោកទៅលើអ្នកលេងគុនខ្មែរនោះទ ប៉ុន្តែត្រូវប្រើពាក្យរិះគន់ ថាអ្នកលេងគុនខ្មែរមួយចំនួនវាយដូរបាយ ទៅជាថ្នាំទេព ថ្នាំពីឋានសួគ៌ ដើម្បីប្រែក្លាយខ្លួនទៅជាមនុស្សដែលគេចចេញពីពាក្យត្មះដៀលនេះ ។
ទស្សនាវីដេអូឃ្លិបខ្លីរបស់ ប៊ូខាវ ហាត់យ៉ាងអត់ធ្មត់ដូចខាងក្រោមនេះ៖