មកដល់សប្តាហ៍នេះទៅហើយប្រភពព័ត៌មានជាច្រើនបានជឿជាក់ថាក្លឹបអេស្បាញ Real Madrid កំពុងបង្ហាញចំណាប់អារម្មណ៍ជាមួយនឹងកីឡាករ Bruno Fernandes ដែលត្រូវបានក្លឹបប្រកាសតម្លៃខ្លួនប្រមាណជា៦៤លានផោន។
ក្លឹបអេស្បញនេះហាក់មើលឃើញតម្លៃនេះមិនមែនជាបញ្ហាចំបងឡើយខណៈដែលកន្លងមកក្លឹបធំៗរបស់អង់គ្លេសMan UnitedនិងSpursបានដកខ្លួនចេញទៅវិញពីការចចារដោយសារតែមិនហ៊ានជាមួយនឹងតម្លៃនេះដោយបាននិយាយថាសមត្ថភាពរបស់កីឡាករបច្ចុប្បន្នមិនសាកសមទៅនឹងតម្លៃឡើយ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីស្ថានភាពនៅតែបន្តទាំងមិនច្បាស់លាស់រហូតដល់ជិតនឹងការបិទទីផ្សារកីឡាករតំបន់អ៊ឺរ៉ុបនាថ្ងៃទី២ខែកញ្ញាខាងមុខដោយសារតែReal Madridនៅតែមិនទាន់អស់ចិត្តក្នុងការចចារទិញPaul PogbaនិងNeymarរបស់PSGនោះឡើយ៕
ប្រែសម្រួល:Lee