Man United ចាប់ផ្តើមចចារជាមួយនឹងខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំម្នាក់ដើម្បីជំនួសតំណែង Lukaku

0

Man United ត្រូវបានកាសែតអង់គ្លេស The Sunsports នៅថ្ងៃសុក្រនេះសរសេរថាកាន់តែខិតជិតទៅនឹងការចុះកុងត្រាជាមួយនឹងខ្សែប្រយុទ្ធវ័យចំណាស់  ដើម្បីមកធ្វើការជំនួសតំណែងរបស់កីឡាករ Lukaku ដែលបានផ្លាស់ទៅលេង Inter Milan ទៅហើយនោះ។

Llorente បច្ចុប្បន្នកំពុងស្ថិតក្នុងភាពជាកីឡាករគ្មានក្លឹបលេងនៅឡើយក្រោយផុតកុងត្រាជាមួយនឹងក្លឹប Spurs កាលពីចុងរដូវកាលមុនគឺចំពេលដែល Man United បានបរាជ័យជាបន្តបន្ទាប់ក្នុងការរកកីឡាករថ្មីជំនួស Lukaku ដែលបានផ្លាស់ទៅ Inter Milan ក្នុងតម្លៃ៧៤លានផោនមកនោះ។

តែទោះបីជាយ៉ាងណាក្តីក្លឹបបិសាចក្រហម Man United នឹងត្រូវប្រឈមមុខទៅនឹងគូប្រជែងខ្លាំងៗផ្សេងទៀតដូចជា Napoli និង Lazio ផងដែរដែលសុទ្ធតែបានបង្ហាញការចង់បានកីឡាករខ្សែប្រយុទ្ធអេស្បាញនេះដូចគ្នា៕

ប្រែសម្រួល:Lee