ភ្នំពេញ៖ ក្រោយពីមានអត្ថបទមួយចុះផ្សាយពីលោកជំទាវ ជា ផល្គុណ ឧត្តមភរិយាលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ថាមានទាំងសម្រស់ និងចិរិយាសម្បត្តិថ្លៃថ្នូរ ក៏ស្រាប់តែអភិបាលខេត្តរូបនេះ បន្តសរសើរបន្ថែមទៅលើភរិយារបស់លោក។
លោក ជា សុមេធី បានសរសេរនៅលើគណនីហ្វេសប៊ុកនារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ថា សូមអរគុណដល់ម្ចាស់អត្តបទដែលបានសរសើភរិយា ខ្ញុំបាទ ។ ទន្ទឹមជាមួយគ្នានេះដែរ លោកក៏បានបន្តបន្ថែមថា គាត់មិនត្រឹមតែជាភរិយាល្អទេគាត់ក៏ជាម្តាយដ៏ល្អរបស់កូនទៀតផង ជ្រល់ជាមានគេសរសើរហើយសូមបន្ថែមខ្លួនឯងបន្តិចបន្ទៀតចុះ ឆ្នាំថ្មីនេះគាត់អាយុ 37 ហើយមានកូន បីនាក់ ធំៗ ជាងប៉ាទៀតតែនៅតែស្អាត ខ្មាសគេណាស់សរសើរគ្នាឯង ៕