ខ្សែបម្រើ Leicester ម្នាក់កំពុងត្រៀមខ្លួនទៅលេងឲ្យ Monaco ក្នុងលក្ខណ្ឌខ្ចីជើង

0

នៅថ្ងៃសុក្រនេះកីឡាករខ្សែបម្រើ Adrien Silva របស់ក្លឹប Leicester City បានធ្វើដំណើរមកដល់ប្រទេសបារាំងហើយដើម្បីធ្វើតេស្តសុខភាពមុនការប្រកាសជាផ្លូវការផ្ទេរមកលេងជាមួយនឹង Monaco ពេញមួយរដូវកាលក្នុងលក្ខណ្ឌខ្ចីជើង។

គ្រូបង្វឹកក្លឹបលោក Brendan Rodgers ពិតជាមានបំណងចង់ឲ្យកីឡាកររូបនេះចាកចេញពីក្លឹបបំផុតឲ្យបាននៅរដូវក្តៅនេះជាពិសេសនៅក្រោយពេលដែលលោកទើបតែទិញបានកីឡាករខ្សែបម្រើថ្មី២រូបគឺ Youri Tielemans និង Dennis Praet។

កីឡាករ Silva វ័យ៣០ឆ្នាំរូបនេះបានផ្លាស់មកលេងជាមួយនឹង Leicester City កាលពី២ឆ្នាំមុនក្នុងតម្លៃខ្លួនប្រមាណជា២២លានផោនប៉ុន្តែបានបង្ហាញទំរង់មិនសូវល្អនិងធ្វើឲ្យក្លឹបមានភាពល្អប្រសើរនៅក្នុងតំបន់បម្រើប្រយុទ្ធឡើយ៕

ប្រែសម្រួល:Lee