កីឡាករអ្នកចាំទី Keylor Navas បានចាប់ផ្តើមពិចារណាក្នុងការចាកចេញពីក្លឹបហើយក្រោយមួយរយៈចុងក្រោយនេះ Zidane ហាក់បីដូចជាបាត់ទំនុកចិត្តទៅលើកីឡាកររូបនេះទៅហើយនោះដោយតែងតែបានដាក់អ្នកចាំទី Courtois បង្ហាញខ្លួនឈុតដំបូងរហូតមក។
អ្នកចាំទី Navas ម្ចាស់ពានរង្វាន់ Champion League ចំនួន៣សម័យនិងពានកំពូលអេស្បាញជាច្រើនសម័យរូបនេះបានត្រឹមអង្គុយកៅអីបម្រុងក្នុងនាមជាកីឡាករដៃទី២របស់អ្នកចាំទីប៊ែលហ្ស៊ិក Courtois ដែល Zidane ធ្លាប់បានបដិសេធមិនចង់ធ្វើការជាមួយតាំងតែពីពេលធ្វើការនៅ Real Madrid លើកមុន។
អ្នកចាំទីវ័យ៣២ឆ្នាំរូបនេះសង្ឃឹមថានឹងអាចរកក្លឹបថ្មីឲ្យបានមុនបញ្ចប់ទៅនៃការដោះដូរកីឡាករនៅអ៊ឺរ៉ុបនាថ្ងៃទី២ខែកញ្ញាខាងមុខនេះឬចាកចេញដោយគ្មានតម្លៃខ្លួនក្នុងខែមិថុនាខាងមុខ៕
ប្រែសម្រួល:Lee