ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ អាណាព្យាបាលនៃគ្រួសារមួយរស់នៅស្រុកព្រៃនប់ បានប្រកូកប្រកាសថាបានបាត់កូនស្រី ម្នាក់ រហូតដល់រសៀលថ្ងៃទី២២ ខែសីហា នេះស្រាប់តែប្រទះឃើញដេកហើបស្អុយទៅហើយ ។
យោងតាមសមត្ថកិច្ច មូលដ្ឋានប្រាប់ថា ក្មេងស្រីអាយុ១៣ឆ្នាំមួយរូប ដែលអាណាព្យាបាលអោយជួយផ្សព្វផ្សាយរកក្រោយបាត់ចេញពីផ្ទះតាំងពីថ្ងៃ១៧សីហា២០១៩នោះ រហូតមកដល់រសៀលថ្ងៃ២២សីហា២០១៩នេះ គេបានប្រទះឃើញក្មេងស្រីរូបនេះស្លាប់បាត់ទៅហើយ ដោយរកឃើញសាកសពក្មេងស្រីរងគ្រោះ ហើមស្អុយ នៅម្តុំទឹកធ្លាក់ ចំការឯកឧត្តមលូ គឹមឈន់ក្នុងឃុំព្រៃនប់ស្រុកព្រៃនប់ ។
សមត្ថកិច្ចនៅមិនទាន់កំណត់បានថា ការស្លាប់របស់ក្មេងស្រីរងគ្រោះ កើតឡើងដោយអំពើឃាតកម្មឬដោយហេតុការរងគ្រោះចៃដន្យណាមួយឡើយ ដោយរង់ចាំការធ្វើកោសល្យវិច្ចយ័រួច៕