កាសែតអង់គ្លេសThe Mirror ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានសរសេរថាកីឡាករខ្សែបម្រើឆ្នើមរបស់ក្លឹប Leverkusen កីឡាករ Kai Havertz នៅមុនការបញ្ចប់ទៅនៃរដូវកាលដោះដូរកីឡាករតំបន់អ៊ឺរ៉ុបរដូវក្តៅនេះកំពុងបានក្លាយទៅជាគោលដៅប្រជែងគ្នារវាងក្លឹបធំៗជាច្រើនជាពិសេសក្លឹប៤របស់អង់គ្លេស។
ទាំងក្លឹប Arsenal, Liverpool, Man United និង Chelsea សុទ្ធតែបានដាក់សំណើរសុំចចារជាមួយនឹងក្លឹប Leverkusen ដើម្បិពិនិត្យមើលលទ្ធភាពនៃការដោះដូរគ្នាខណៈដែលតម្លៃខ្លួនរបស់កីឡាករវ័យទើបតែ២០ឆ្នាំរូបនេះបច្ចុប្បន្នលើទីផ្សារគឺមានប្រមានទៅដល់៩០លានផោន។
កីឡាករ Havertz បានចាប់ផ្តើមអាជីពជាមួយនឹងក្លឹប Leverkusen តាំងតែពីពេលគេមានអាយុទើបតែ១១ឆ្នាំហើយក៏បានក្លាយទៅជាកីឡាល្អនិងសំខាន់របស់ក្លឹបក្រោយការបង្ហាញខ្លួនដំបូងឲ្យឈុតធំកាលពីឆ្នាំ២០១៦។រដូវកាលកន្លងទៅនេះ Havertz រកបានគ្រាប់បាល់ទៅដល់២០គ្រាប់ម្នាក់ឯងនិងជួយមិត្តរួមក្លឹបរកគ្រាប់បាល់បាន៧គ្រាប់ផ្សេងទៀតផងដែរ៕
ប្រែសម្រួល:Lee