Sancho បញ្ចប់ក្តីសង្ឈឹមថ្មីរបស់ Man United

0

The Sun ចេញផ្សាយនៅថ្ងៃពុធទី២១ខែសីហានេះបានឲ្យដឹងថាកីឡាករអង់គ្លេសវ័យក្មេងឡើងជើងរបស់ក្លឹប Dortmund ទីបំផុតបានយល់ព្រមក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹបអាល្លឺម៉ង់នេះហើយជាមួយនឹងប្រាក់កម្រៃថ្មីច្រើនជាងមុនបញ្ចប់ការចង់បានរបស់ក្លឹបបិសាចក្រហម Man Untied។

ប្រភពដដែលបានសរសេរទៀតថាកីឡាកររូបនេះនឹងទទួលបានប្រាក់ឈ្នួលថ្មីគឺ១៩ម៉ឺនផោនក្នុងមួយសប្តាហ៍នៅអាល្លឺម៉ង់ទៅលើកុងត្រាដែលនឹងមានសុពលភាពរហូតទៅដល់ឆ្នាំ២០២២។

កុងត្រាថ្មីនេះមានន័យថាក្លឹបបិសាចក្រហម Man United នឹងអាចចុះកុងត្រាទិញកីឡាករនេះដដែលប៉ុន្តែចាំបាច់ត្រូវចំណាយប្រាក់យ៉ាងហោចណាស់១០០លានផោន៕

ប្រែសម្រួល:Lee