កីឡាករខ្សែប្រយុទ្ធវ័យក្មេងអង់គ្លេស Hudson Odoi ដែលបានទទួលរងរបួសតាំងតែពីខែមេសានោះទីបំផុតអាចវិលត្រឡប់មកជួយក្លឹបតោខៀវ Chelsea វិញហើយមុនកាលកំណត់កាលពីថ្ងៃអង្គារដើមសប្តាហ៍។
របួសតាំងតែពីខែមេសាក្នុងជំនួបជាមួយនឹងក្រុម Burnley ត្រូវបានក្រុមគ្រូពេទ្យជឿជាក់ថានឹងចំណាយពេលព្យាបាលនិងសម្រាកយ៉ាងហោចណាស់រយៈពេល៦ខែគឺទៅដល់ខែតុលា។
ការវិលត្រឡប់មកហ្វឹកហាត់ជាមួយនឹងឈុតធំរបស់ក្លឹបកាលពីថ្ងៃអង្គារមែនប៉ុន្តែជាក់ស្តែង Odoi វ័យ១៨ឆ្នាំរូបនេះបានមកចូលរួមហ្វឹកហាត់ជាមួយនឹងឈុតក្រោមអាយុ២៣ឆ្នាំរបស់ក្លឹបអស់រយៈពេល៣សប្តាហ៍មកហើយ។
ការវិលត្រឡប់លើកនេះមានន័យថាផែនការរបស់គ្រូបង្វឹកថ្មីលោក Frank Lampard នឹងអាចត្រឡប់មកវិញផងដែរដោយនឹងមានវត្តមានកីឡាករខ្សែប្រយុទ្ធរូបនេះយ៉ាងហោចណាស់ក្នុងការប្រកួតនាខែកញ្ញាខាងមុខនេះ៕
ប្រែសម្រួល:Lee