នៅថ្ងៃពុធនេះ The Sun បានសរសេរថាក្លឹបថ្មីរបស់ David Beckham ត្រូវបានគេជឿជាក់ថាកំពុងប្រឈមមុខនឹងការពិន័យជាប្រាក់៤១លានផោនដោយសារតែកីឡដ្ឋានថ្មីរបស់គាត់បានលេចធ្លាយសារធាតុពុលទៅក្នុងសហគមន៍នៅក្បែរអំឡុងពេលកំពុងសាងសង់។
Inter Miami ក្លឹបថ្មីរបស់ David Beckham នៅកំពុងត្រៀមខ្លួនចូលរដូវកាលថ្មីរបស់អាមេរិកនៅរដូវកាលនៅឡើយ។កីឡដ្ឋានថ្មីដែលនឹងត្រូវសាងសង់លើទំហំដី ១៣១ អាគ្រោងនឹងចាយលុយដល់ទៅ៨០០លានផោនអាចផ្ទុកអ្នកទស្សនាបានទៅដល់ ២៥០០០នាក់តែនៅមិនទាន់រួចរាល់ជាផ្លូវការនៅឡើយ។
ការស្រាវជ្រាវនឹងប្តឹងផ្តល់ត្រូវបានធ្វើដោយសកម្មជនបរិស្ថាននៅក្នុងតំបន់ក្រោយបង្ហាញការព្រួយបារម្ភថាផ្ទៃដីជួលរបស់កីឡដ្ឋាននេះមានរយៈពេលជួលច្រើនទៅដល់៩៩ឆ្នាំនឹងផ្តល់ផលប៉ះពាល់ខ្លាំងដល់សហគមន៍ខ្លាំង៕
ប្រែសម្រួល:Lee