ការចេញផ្សាយមួយរបស់កាសែតអង់គ្លេសនៅថ្ងៃអង្គារនេះបានសរសេរថាយុវជនឆ្នើមវ័យទើបតែ ១៦ឆ្នាំ Eduardo Camavinga របស់ក្លឹប Rennes កំពុងត្រូវបានក្លឹបធំ៣នៅអង់គ្លេសដូចជា Man United, Man City និង Spurs ចាប់ផ្តើមបញ្ជូនភ្នាក់ងារតាមដានលើកីឡាកររូបនេះហើយ។
ការបង្ហាញខ្លួនឲ្យឈុតធំជាច្រើនប្រកួតមកផងនិងជាពិសេសក្នុងការប្រកួតមួយកាលពីចុងសប្តាហ៍ដែល Camavinga បានជួយឲ្យ Rennes ទទួលជ័យជំនះលើក្រុមជើងឯកចាស់ PSG ក្នុងលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើល២ទល់នឹង១ជាការប្រកួតដំបូងនៅក្នុងលីកកំពូលបារាំង។
កីឡាករវ័យក្មេងរូបនេះតាមពិតបានបង្ហាញខ្លួន៧ដងមកហើយសម្រាប់ឈុតធំរបស់ក្លឹប Rennes និងធ្លាប់ត្រូវបានក្លឹបមាន់ខ្នាយមាស Spurs ព្យាយាមចចារសុំទិញដែរតាំងតែពីឆ្នាំទៅប៉ុន្តែបានត្រឹមទទួលរងបរាជ័យ៕
ប្រែសម្រួល:Lee