Chelsea យល់ព្រមឲ្យ Zappacosta ទៅ Roma ក្នុងលក្ខណ្ឌខ្ចីជើង

0

ខ្សែការពារមិនសូវបានលេងរបស់ក្លឹបតោខៀវ​ Chelsea កីឡាករ Davide Zappacosta នៅថ្ងៃអង្គារទី២០ខែសីហានេះត្រូវបានក្លឹបយល់ព្រមលើកិច្ចព្រមព្រៀងខ្ចីជើងជាផ្លូវការហើយក្នុងការផ្លាស់ទៅលេងជាមួយក្លឹបអ៊ីតាលី Roma។

នេះមានន័យថាកីឡាករខ្សែការពារស្លាបស្តាំរូបនេះនឹងត្រូវចំណាយពេលដែលសេសសល់ទាំងប៉ុន្មាននៅរដូវកាលនេះជាមួយនឹង Roma ។ហើយបើតាមការបញ្ជាក់ច្បាស់របស់អ្នកកាសែតអ៊ីតាលីលោក Fabirzio Romano ថាកីឡាករវ័យ២៧ឆ្នាំរូបនេះនឹងត្រូវធ្វើការតេស្តសុខភាពនៅក្នុងសប្តាហ៍នេះផងដែរ។

អតីតកីឡាកររបស់ក្លឹប Torinto រូបនេះនឹងមិនអាចមានឈ្មោះក្នុងបញ្ជីកីឡាករទាំង១១នាក់ដំបូងក្រោមការដឹកនាំរបស់លោក Lampard ឡើយដោយសារតែក្នុងនោះជម្រើសទី១សម្រាប់ក្លឹបនៅស្លាបស្តាំជានិច្ចកាលគឺបានទៅលើកីឡាករ Azpilicueta និងកីឡាករវ័យក្មេងវ័យ១៩ឆ្នាំ Reece James៕

ប្រែសម្រួល:Lee