Carroll សារភាពថាពិតជាបានប្រើប្រាស់ Google មែនដើម្បីស្វែងរកព័ត៌មានពី Suarez ពេលផ្លាស់មកលេងក្លឹបជាមួយគ្នា

0

កាសែតអង់គ្លេស The Sunsports ចេញផ្សាយនៅថ្ងៃអង្គារទី២០ខែសីហានេះបានសរសេរថាអតីតកីឡាករខ្សែប្រយុទ្ធកំពស់ខ្ពស់និងមាឌធំ Andy Carroll ទីបំផុតបានធ្វើការសារភាពទៅលើពាក្យចចាមអារ៉ាមដែលថារូបគេបានប្រើប្រាស់កម្មវិធីស្វែងរកព័ត៌មានរបស់ Google ពិតមែនដើម្បីចង់ដឹងថាមិត្តរួមក្លឹបថ្មីម្នាក់របស់ខ្លួនកាលពីពេលនៅ Liverpool មានមុខមាត់និងរូបរាងដូចម្តេចនោះ។

Carroll បានបញ្ជាក់ថាវាគឺជាការពិតដោយក្នុងនោះគេបានបន្តទៀតថាគ្រានោះខ្លួនមិនបានដឹងឬធ្លាប់ឃើញមុខកីឡាករ Suarez ឬសូម្បីតែចាប់អារម្មណ៍ទៅនឹងព័ត៌មានទាំងឡាយ។Suarez បានផ្លាស់មកដល់ Liverpool ពីក្លឹប Newcastle ក្នុងតម្លៃបំបែកឯកទក្តកម្មរបស់អង់គ្លេសនាសម័យឆ្នាំ២០១១ក្នុងតម្លៃប្រមាណជា៣៥លានផោន។

Carroll បានបន្ថែមទៀតថាវាមិនមែនមានន័យថាគេមិនគោរពដល់កីឡាករឬក្លឹបទេតែពេលនោះCarrollមិនចាប់អារម្មណ៍អ្វីទាំងអស់ក្រៅតែពីលេងបាល់ប៉ុណ្ណោះសូម្បីថ្ងៃសៅរ៍អាទិត្យ។ការផ្លាស់ទៅលេងក្លឹបដំបូងគេបានស្គាល់តែ Gerrad និង Carragher ប៉ុណ្ណោះ៕

ប្រែសម្រួល:Lee