កីឡា៖ អ្នកលេងគុនចិនចម្រុះ Pui Yu Lim បានធ្វើឲ្យ លីស៊ីវកូពី បានចាញ់ត្រឹមតែ រយៈពេល ៦វិនាទី នៅលើសង្វៀនប្រដាល់ Gold Fighter ។
ការប្រកួតនេះ លីស៊ីវកូពី បានអនុញ្ញាតិ មិនចាំបាច់ពាក់ហ្គងនោះទេ និងអាចស្លៀកពាក់របៀបលីស៊ីវឡុង ថែមទៀត ។
ការប្រកួតនេះ ធ្វើឡើងក្រោមក្រសែភ្នែក អ្នកកាសែត អ្នកគាំទ្រ និងមនុស្សជាច្រើន ប៉ុន្តែគួរឲ្យសោកស្តាយ កម្មវិធីនេះ ត្រូវបានបញ្ចប់ក្នុងរយៈពេល ត្រឹម៦វិនាទី មិនដូចអ្វីដែល អួតអាងដាក់គ្នា នៅលើវីដេអូ តាមបណ្តាញសង្គម ។
ជាមួយលទ្ធផលជ័យជម្នះនេះ Pui Yu Lim ទទួលបានថវិកាចំនួន ១៤៥ ០០០ ដុល្លារ ជាមួយនឹងការប្រកួតចំនួន ២៥លើកមិនទាន់ស្គាល់ពាក្យថាចាញ់ ៕
