De Geaបន្ថែមម៉ោងហ្វឹកហាត់ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនសម្រាប់ក្លឹប

0

កាសែតមួយរបស់អង់គ្លេសកាលពីថ្ងៃសៅរ៍ទី១៧ខែសីហាបានសរសេរថាកីឡាករអ្នកចាំទីដ៏ល្បីរបស់អេស្បាញ David De Gea ត្រូវបានគេមើលឃើញថាបានបន្ថែមម៉ោងហ្វឹកហាត់លើសផែនការដើម្បីពង្រឹងសមត្ថភាពពិសេសផ្ទាល់ខ្លួនក្នុងពេលដែលក្លឹបនឹងត្រូវប្តូរទំរង់លេងមួយចំនួននៅរដូវកាលថ្មីនេះ។

ប្រភពដដែលបានសរសេរទៀតថាគ្រូបង្វឹកលោក Ole Solkjaer ធ្លាប់បានបង្ហាញពីផែនការកែប្រែទំរង់លេងដ៏ទាក់ទាញមួយចំនួនរបស់ក្លឹបក្នុងរដូវកាលថ្មីនេះដើម្បីធ្វើឲ្យមានបដិវត្តថ្មីមួយនៅ Old Trafford។

កន្លងមកគ្រប់គ្នាបានមើលឃើញហើយថាក្លឹបបិសាចក្រហម Man United គឺមានកម្រិតនៅពីក្រោមទំរង់លេងរបស់គូប្រជែងធំៗរបស់ខ្លួនដូចជា Man City និង Liverpool ជាពិសេសេនៅត្រង់តំបន់ខាងក្រោយដូចជាខ្សែការពារនិងចាំទីផងដែរ។

កីឡាករអេស្បាញអ្នកចាំទីវ័យ២៨ឆ្នាំរូបនេះត្រូវបានគេមើលឃើញថាបានធ្វើការជាច្រើនជាមួយនឹងគ្រូបង្វឹកផ្ទាល់ច្រើននាក់ក្រោយពេលត្រឡប់ពីការប្រកួតមិត្តភាពមុនបើករដូវកាលនិងក្រោយការបន្តកុងត្រាថ្មីជាមួយនឹងក្លឹប៕

ប្រែសម្រួល:Lee