ភ្នំពេញ៖ ហាក់ដូចជាដំណឹងភ្ញាក់ផ្អើលមួយ ដែលគូដណ្តឹងនាយព្រែក បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា បានបែកបាក់ស្នេហា ដោយពេលនេះ ត្រលប់មកប្រើជីវិតនៅលីវ គេចចេញពីកន្លែងដែលឈឺចាប់ ។
គូដណ្តឹងានាយព្រែក ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម Tey Lonerបានសរសេរនៅលើហ្វេសប៊ុកនាពេលថ្មីៗនេះ ទាំងដែលធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលថា «កាលដែលត្រលប់មកប្រើជីវិតម្នាក់ឯង ហើយដើរចេញពីកន្លែងដែលតែងតែធ្វើអោយយើងឈឺចាប់ កន្លែងដែលយើងធ្លាប់បានគេមិនផ្ដល់តំម្លៃ ទើបយើងដឹងថាជីវិតរបស់យើងមានន័យបំផុត…ទោះកន្លងមកធ្លាប់ល្ងង់ឆ្អែតឆ្អន់ ក៏មិនបានបន្ទោសខ្លួនឯង ចាត់ទុកជាបទពិសោធ៍ ចាត់ទុកជាមេរៀនជីវិត …សំខាន់ពេលនេះមានអារម្មណ៍ធូរស្រាល Single life ❤️» ។
ដោយឡែកនៅលើគណនី របស់ Socheata Chea ដែលជាសាច់ញាតិរបស់ ស្ត្រីខាងលើបានសរសេរផងដែរថា មូលហេតុនៃការបែកបាក់ ក្ដីសុខ រឺក្ដីទុក្ខ មានតែបុគ្គលពីរនាក់ដែលរស់នៅជាមួយគ្នាទើបដឹងច្បាស់ …!!! ដូច្នេះហើយ ក្នុងនាមយើងជាអ្នកបារម្ភ អ្នកលើកទឹកចិត្ត អ្នកស្រលាញ់រាប់អាន គួរតែផ្ដល់កំលាំងចិត្ត ចៀសជាង ចោតជាសំនួរ ដេញដោល ខ្សឹបខ្សៀវ ដដែលៗដើម្បីចង់ដឹង ហើយយកទៅនិយាយបន្តថែមថយយូរៗ វាអាចក្លាចទៅជារឿងផ្សេង… រឿងរ៉ាវនៅលើលោកនេះ អ្វីក៏អាចកើតឡើងបានដែរ តែវាឋិតត្រង់ថា យើងក្លាហ៊ាននឹងទទួលយកវារឺក៏អត់តែប៉ុណ្ណឹងឯង … ជាមនុស្សដូចគ្នាកុំសើចយំការបែកបាក់របស់អ្នកដ៏ទៃ ព្រោះអ្នកខ្លួនឯងក៏មិនអាចមើលឃើញវិនាទីទៅមុខថាអ្នកនឹងជួបអ្វីខ្លះដូចគ្នា .!!! ។
ដំណឹងនេះ ហាក់បង្ហាញឲ្យឃើញកាន់តែច្បាស់ថា ចំណងស្នេហ៍របស់នាយព្រែក ហាក់កំពុងជួបនូវបញ្ហា មិនដល់ត្រើយ ដោយអាចនិយាយបានថា ជាស្នេហាភ្លើងចំបើង តែប៉ុណ្ណោះ ដែលវាខុសគ្នាឆ្ងាយដាច់ពីគូស្នេហាផ្សេងទៀត នៅក្នុងពិភពសិល្បៈ ៕




