ទីបំផុតពាក្យចចាមអារ៉ាមទាំងឡាយត្រូវបានសាបទៅវិញបន្តិចនៅក្រោយពេលដែលកំពូលកីឡាករថ្លៃបំផុតលើលោកប្រេស៊ីល Neymar បានត្រឡប់មកចូលរួមហ្វឹកហាត់ជាមួយនឹងក្លឹបPSGវិញហើយនិងត្រូវបានស្វាគមន៍យ៉ាងខ្លាំងពីសំណាក់គ្រូបង្វឹកក្លឹបនេះផង។
ទោះបីជាព័ត៌មានជាច្រើនអំពីការផ្លាស់ទៅលេងអេស្បាញវិញជាមួយនឹង Barcelona ពិតមែនប៉ុន្តែកាលពីថ្ងៃសុក្រគេបានមើលឃើញថាកីឡាករដែលមានតម្លៃ១៩៨លានផោនកាលពីឆ្នាំ២០១៧រូបនេះបានវិលត្រឡប់មកចូលរួមហ្វឹកហាត់ជាមួយនឹងក្លឹបនេះវិញហើយ។
លើសពីនេះគេបានមើលឃើញដែរថាភាពស្និទ្ធស្នាលរវាងកីឡាកររូបនេះជាមួយនឹងគ្រូបង្វឹកក្លឹបលោក Touchel និងក៏ដូចជាមិត្តរួមក្លឹបផ្សេងទៀតផងដែរប៉ុន្តែទោះបីជាយ៉ាងណាក្តីគ្រូបង្វឹកក្លឹបរូបនេះបានបញ្ជាក់ច្បាស់ហើយថា Neymar នឹងមិនទាន់អាចបង្ហាញខ្លួនបានឡើយក្នុងការប្រកួតជាមួយនឹង Rennes នៅយប់ថ្ងៃអាទិត្យនេះឡើយ៕
ប្រែសម្រួល:Lee