Barcelona យល់ព្រមលើលក្ខណ្ឌចំបងមួយចំនួនហើយដើម្បីឲ្យ Coutinho លេងខ្ចីជើងនៅ Bayern Munich

0

ក្លឹប FC Barcelona បានឈានដល់គោលការណ៍នៃកិច្ចព្រមព្រៀងក្នុងការខ្ចីជើងខ្សែបម្រើសញ្ជាតិប្រេស៊ីល Philippe Coutinho ទៅក្លឹបយក្សអាល្លឺម៉ង់ Bayern Munichហើយនៅថ្ងៃសៅរ៍ទី១៧ខែសីហានេះ ។

នាយកផ្នែកទំនាក់ទំនងនិងកីឡារបស់ក្លឹបBarcelonaបានបញ្ជាក់ពីព័ត៌មាននេះខណៈពេលនិយាយទៅកាន់ក្រុមការងារទូរទស្សន៍មុនពេលការប្រកួតដំបូងរបស់ Barca នៃរដូវកាលថ្មីរបស់អេស្បាញជាមួយនឹងក្រុម Athletic Club Bilbao ដែល Coutinho មិនត្រូវបានមានឈ្មោះក្នុងបញ្ជីកីឡាករដំបូងទាំង១១នាក់ផងនិងសូម្បីតែកីឡាករបម្រុងផង។

Coutinho បានចូលរួមជាមួយ Barca ពី Liverpool នៅរដូវក្តៅខែសីហាឆ្នាំ ២០១៧ ដើម្បីបំពេញតំណែងនៃការបាត់បង់ Neymar ទៅ Paris Saint Germain ប៉ុន្តែរបួសបានក្លាយទៅជាឧបសគ្គដ៏ធំបំផុតរបស់ខ្លួនកាលពីរដូវកាលទី ១ របស់គាត់ខណៈដែលរដូវកាលទី ២ របស់គាត់គាត់បានព្យាយាមបញ្ចុះបញ្ចូលគ្រូបង្វឹក Ernesto Valverdeនិងធ្វើបានតែ ២២ ប្រកួតក្នុងលីគប៉ុណ្ណោះប៉ុន្តែមិនជាលទ្ធផលល្អឡើយ។

ប្រែសម្រួល:Lee