Real Madrid លេងគ្នា​១០ នាក់ឈ្នះ Celta 3-1 យប់មិញ (មានវីដេអូខ្លី)

0

បើទោះបីជាមានគ្នាតែ​១០នាក់ ត្រឹមនាទី​៥៧ ដោយកីឡាករ Luka Modric ទទួលបានកាតក្រហម ក្រោយប្រជែងយកបាល់ ក៏ភ្លាត់ស្នៀតបើកបាត ជាន់កែង​គេ បណ្តាលឲ្យអាជ្ញាកណ្តាលហូតកាតក្រហម បណ្តេញចេញពីទីលាន ។​

បើកការប្រកួតបានតែ ១២នាទី Real Madrid មានឱកាសរួចទៅហើយ ដោយ​រកបានមួយគ្រាប់ក្នុងនាមជាភ្ញៀវ ដោយកីឡាករ Karim Benzema និងនាទី ៦១ ដោយកីឡាករ Toni Kroos ថ្វីបើមានគ្នាតែ ១០នាក់ ។ ចំណែកគ្រាប់បាល់ទី​៣ រកបាននៅនាទី ៨០ ដោយកីឡាករ Lucas Vazquez ។ តែនៅនាទី ៩០ ម្ចាស់ផ្ទះ មានឱកាសបំបែកពងមាន់ភ្ញៀវ តាមរយៈកីឡាករ Iker Losada ។

លទ្ធផលនេះ បានធ្វើឲ្យ Real Madrid ឡើងទៅកាន់តារាងលេខ ១ នៅក្នុងលីក មានបីពិន្ទុ ខណៈដែលគូប្រជែង Barcelona ស្ថិតនៅលេខ ១៨ បណ្តោះអាសន្ន​៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=YTtwdeIzPrw