Spurs ទប់ត្រឹមស្មើជាមួយមេឃខៀវ ជាឱកាសថ្មីសម្រាប់ហង្សក្រហម និងកាំភ្លើងធំ

0

កីឡាករ៖ ពីរប្រកួតក្នុងការបើករដូវកាលថ្មី នៅលើទឹកដីអង់គ្លេស ក្លិបហង្សក្រហម និងកាំភ្លើងធំហាក់ឡើងកូដ ដោយបាននាំគ្នាឡើងលេខ ១ និងលេខ​២ ។ ឱកាសថ្មីនេះ ក៏ព្រោះតែ ការប្រកួតរវាងក្លិបមេឃខៀវ ជាម្ចាស់ផ្ទះ ធ្វើមិនបានជោគជ័យ ដោយត្រឹមតែស្មើ ជាមួយមាន់ខ្នាយមាស Spurs ប៉ុណ្ណោះ ។

លទ្ធផល 2-2 រវាងម្ចាស់ផ្ទះ មេឃខៀវ និងមាន់ ដោយគ្រាប់បាល់ទី​១ ម្ចាស់ផ្ទះរកបានដោយ Raheem Sterling នៅនាទី​២០ ប៉ុន្តែ Erik Lamela រកតាមស្មើនៅនាទី​២៣ ។ នៅនាទី​៣៥ មេឃខៀវទទួលបានឱកាសថ្មីនាំមុខម្តងទៀត តាមរយៈគ្រាប់បាល់របស់ Sergio Aguero ។ បញ្ចប់តង់ទី​១ មេឃខៀវនាំមុខ 2-1 ។ អ្វីពិតជាប្រែប្រួលដរាបណា នាទីនៅមិនទាន់បញ្ចប់ក្នុងការប្រកួត ដោយនាទី៥៦ ក្នុងតង់ទី​២ កីឡាករ Lucas Moura​ បានជួយឲ្យមាន់ខ្នាយមាសតាមស្មើ និងជាលទ្ធផល រហូតដល់បញ្ចប់ការប្រកួត ។​

ការចែកពិន្ទុគ្នា ម្នាក់​១នេះ បានធ្វើឲ្យ មេឃខៀវ ស្ថិតនៅលេខរៀងទី​៣ មាន ៤ពិន្ទុ ខណៈដែល ហង្សក្រហម និង កាំភ្លើងធំ មាន ៦ពិន្ទុ ក្នុងដៃពេញ​។

ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ ៖