Van Persie ទើបដាច់ចិត្តប្រាប់មូលហេតុក្នុងការចាកចេញពី Arsenal កាល៨ឆ្នាំមុន

0

Rabin Van Persie ជាកីឡាករដែលត្រូវបានអ្នកគាំទ្រក្លឹបកាំភ្លើងធំ Arsenal ស្អប់បំផុតរហូតមកដល់ពេលនេះដោយបានដាក់ឈ្មោះឬនាមកីឡាកររូបនេះទៅនឹងសត្វពស់ឬជាជនក្បត់នៅក្រោយពេលដែលរូបគេបានសម្រេចចិត្តចាកចេញទៅកាន់ក្លឹបប្រជែងស៊ីសាច់ហុតឈាម Man United កាលពីឆ្នាំ២០១២។

គ្រានោះ Van Persie បានចុះហត្ថលេខាជាមួយនឹងក្លឹបបិសាចក្រហម Man United ពីក្លឹបកាំភ្លើងធំ Arsenal ដើម្បីលេងឲ្យគ្រូបង្វឹកលោក Sir Alex Ferguson ក្នុងតម្លៃខ្លួនប្រមាណជា២៤លានផោន។ព្រឹត្តិការណ៍គ្រានោះបានធ្វើឲ្យកីឡាកររូបនេះបានក្លាយទៅជាកីឡាករដែលអ្នកគាំទ្រក្លឹបធ្លាប់ស្រឡាញ់និងចូលចិត្តគាត់ខ្លាំងបែរទៅជាសត្រូវនឹងគ្នាទៅវិញ។

ប៉ុន្តែអស់រយៈពេល៨ឆ្នាំមកហើយដែលទោះបីជាគ្រានោះកីឡាករវ័យ៣៦ឆ្នាំរូបនេះមិនដែលបង្ហើបសូម្បីមូលហេតុមួយម៉ាត់ដែលនាំឲ្យមានទៅដល់ការសម្រេចចិត្តបែបនេះ។

បច្ចុប្បន្នបុរសដែលមានតំណែងជាពិធីករនិងអ្នកវិភាគបាល់របស់ទូរទស្សន៍ BT Sport រូបនេះបានសម្រេចចិត្តពន្យល់ពីមូលហេតុដែលនាំឲ្យមានការចុះកុងត្រាជាមួយនឹង Man United។

Persie បាននិយាយថាកាំភ្លើងធំ Arsenal និងរូបគេហាក់បីដូចជាប្តីនិងប្រពន្ធប៉ុន្តែគាត់បានបញ្ជាក់ថាប្រសិនបើប្រពន្ធរបស់អ្នកចាប់ផ្តើមធុញនឹងរូបអ្នកទៅហើយតើអ្នកគួរតែសម្រេចចិត្តនៅបន្តឬយ៉ាងណា។Persie បានបញ្ជាក់បន្ថែមថាក្លឹបមិនមានបំណងឬសូម្បីតែការចចារគ្នាដើម្បិបន្តកុងត្រាថ្មីដល់រូបគេឡើយដែលនេះជាមូលហេតុតែមួយគត់ដែលគាត់មិនអាចភ្លេចបានឡើយ៕
ប្រែសម្រួល៖ Mr Lee