អតីតកីឡាករខ្សែប្រយុទ្ធរបស់ក្លឹបហង្សក្រហម Liverpool កីឡាករ Daniel Sturridge មកដល់សប្តាហ៍នេះកំពុងតែពិចារណាហើយអំពីអនាគតជាមួយនឹងក្លឹបដល់ទៅ ១៣ ដែលបានដាក់សំណើរសុំចចារហត្ថលេខារបស់ខ្លួននោះ។
តែកាសែតរបស់អង់គ្លេស The Sun នៅថ្ងៃពុធនេះបានសរសេរថាការចចារដ៏មានអទិភាពមួយត្រូវបានធ្វើឡើងរវាងកីឡាករខ្សែប្រយុទ្ធអង់គ្លេសរូបនេះជាមួយនឹងក្លឹបមួយនៅអាមេរិកគឺ DC United។
Sturridge វ័យ២៩ឆ្នាំរូបនេះនឹងអាចមកជំនួសតំណែងរបស់កីឡាករខ្សែប្រយុទ្ធជើងចាស់ Wayne Rooney ដែលច្បាស់ហើយក្នុងការចាកចេញពី DC United ត្រឡប់មកធ្វើការនៅអង់គ្លេសវិញជាមួយនឹងក្លឹប Derby នាឆ្នាំ២០២០ខាងមុខនោះ៕
ប្រែសម្រួល:Lee