ភ្នំពេញ៖ តារាចម្រៀងតូចច្រលឹង សុវត្ថិឌី ធារិកា ចាប់ផ្តើមមានទ្រនំថ្មីជ្រកកោន ក្នុងវិស័យឧស្សាហកម្មកម្សាន្ត ក្រោយរូបភាពបែកធ្លាយនៅលើបណ្តាញសង្គម ការចលខ្លួនជ្រកក្នុងផលិតកម្មថ្មី មានកុងត្រាត្រឹមត្រូវនេះ មិនមែនក្នុងផលិតកម្មថោនឡើយ ។
លោក ដា ភ្លេង ដែលជាតារាចម្រៀង និងជាអ្នកធ្វើភ្លេចប្រចាំអតីតផលិតកម្មថោន បានបញ្ជាក់ថា សម្រាប់រូបលោកគឺបានចាកចេញពីផលិតកម្ម ថោនរួចរាល់ហើយ ដោយកំពុងជ្រកក្នុងផលិតកម្មថ្មី គឺ Top Music ។
លោក ដា ភ្លេង បានប្រាប់ OBN Asia តាមសារអេឡិចត្រូនិកហ្វេសប៊ុកថា សម្រាប់ សុវត្ថិឌី ធារិកា គឺមិនមែនចូលក្នុងផលិតកម្មថោនទេ គឺក្នុងផលិតកម្ម Top Music ដោយបានកុងត្រារយៈពេល ៥ឆ្នាំជាមួយផលិតកម្ម ។
អតីតតារាចម្រៀង និងអ្នកធ្វើបទភ្លេងនៅផលិតកម្មថោនរូបនេះ បានបន្តថា ដោយមើលឃើញថា សុវត្ថិឌី ធារិកា មានសំឡេងល្អ និងមានសមត្ថភាព ហើយនឹងអាចមានភាគរយល្បីល្បាញទៅមុខទៀត ។
លោកបានបន្តថា សម្រាប់សាមីខ្លួនគឺធារិកា ក៏បានសំឡឹងឃើញថា Top Music ជាផលិតកម្មមួយ ដែលអាចយោងគាត់ ប្រម៉ូតគាត់ឲ្យកាន់តែល្បី ក្នុងពេលឆាប់ៗនេះដែរ ។ លោកថា ហេតុផលដែលធ្វើឲ្យ ធារិកាល្បីឆាប់ៗ ដោយសារតែមានខ្ញុំ ជាអ្នករៀបចំការងារ ធ្វើយ៉ាងណាឲ្យ គាត់កាន់ តែមានភាពល្បីល្បាញបន្តទៀត ។
គួរបញ្ជាក់ផងដែរថា កន្លងទៅ ធារិកា ក៏ធ្លាប់បានដើរជ្រកក្នុងផលិតតូចៗ និងចេញបទចម្រៀងជាច្រើនដែរ លក្ខណៈរាយរង និងឯកជន ប៉ុន្តែហាក់ មិនសូវក្តោបបានទីផ្សារខ្ពស់ទាល់តែសោះ ៕