អត្ថបទមួយដេលត្រូវបានចេញផ្សាយដោយកាសែតអង់គ្លេសដ៏ល្បី The Sun នៅថ្ងៃអង្គារទី៦ខែសីហាបានឲ្យដឹងថាក្លឹប Everton បានត្រៀមផែនការថ្មីដើម្បីទិញយកកីឡាករខ្សែប្រយុទ្ធ Wilfried Zaha ដែលបច្ចុប្បន្នបានកើនឡើងតម្លៃខ្លួនរហូតទៅដល់១២០លានផោនជាតម្លៃទាមទារដោយ Crystal Palace។
ប្រភពដដែលបានសរសេរទៀតថាក្លឹបនឹងមិនចំណាយលុយសុទ្ធឡើយដើម្បីចចារទិញកីឡាកររូបនេះដោយក្នុងនោះខ្លួននឹងធ្វើការដោះដូរកីឡាករមួយចំនួនរបស់ខ្លួនជាផ្នែកនៃការចចារទិញនេះផងដែរ។Everton នឹងបូកបញ្ចូលទាំងកីឡាករ Cenk Tosun ព្រមទាំង James McCarthy ផងក្នុងការចចារនេះ។
គ្រូបង្វឹកក្លឹប Everton លោក Marco Silva ត្រូវបានគេដឹងដែរថានឹងបញ្ចេញខ្ទង់ចំណាយជាលុយសុទ្ធប្រមាណជា៦៥លានផោនបូករួមនឹងកីឡាករទាំង២រូបនេះផងជាសំណើរទិញយក Zaha ពី Crystal Palace៕
ប្រែសម្រួល:Lee