លោក ហេង ប៊ុនឃីម និយាយពី​ ឃីម ឌីម៉ា ក្រោយបញ្ហារបួស​

0

ភ្នំពេញ៖ លោក​ ហេង​ ប៊ុនឃីម​ ដែល​ជា​គ្រូ​បង្វឹក​ផ្ទាល់​នៅ​ក្លឹប​ប្រដាល់​រស្មី​ភូមិគាប​ នៅ​ឯ​ខេត្ត​បន្ទាយ​មាន​ជ័យ​ បានលើកឡើងពីបញ្ហារបួសរបស់ ឃីម ឌីម៉ា ថា​បានធូរស្រាល និងវះកាត់បានជោគជ័យរួចហើយលើបញ្ហាសរសៃជង្គង់នោះ ។​

លោក ហេង ប៊ុនឃីម ដែលជាឪពុកអ្នកលេងគុនខ្មែរជើងខ្លាំង ឃីម ឌីម៉ា បានប្រាប់មកកាន់ OBN Asia ក្នុងអំឡុងការប្រកួតពានរង្វាន់ដណ្តើម ប្រាក់លានដេននី ក្វាន់ កាលពីថ្ងៃទី​៥ ខែសីហា ថា ពេលនេះ ឃីម ឌីម៉ា កូនរបស់លោកបានធូរស្រាលហើយ ដោយវះកាត់បានជោគជ័យ ។ ប៉ុន្តែលោកបានបញ្ជាក់ថា ឌីម៉ា ត្រូវការពេលវេលាដើម្បីសម្រាកឲ្យបានច្រើន ហើយក៏មិនទាន់អាចដឹងថា នឹងវិលចូលសង្វៀនបាន ឬមិនបាននៅពេលណាឲ្យប្រាកដនោះទេ ៕