Marseille ត្រៀមឆក់យក Sessegnon នៅនាទីចុងក្រោយពី Fulham

0

ក្លឹបកំពូលរបស់បារាំង Marseille មកដល់សប្តាហ៍នេះត្រូវបានគេជឿជាក់ថាបានត្រៀមផែនការឆក់យកកីឡាករខ្សែប្រយុទ្ធអង់គ្លេសវ័យក្មេងពីក្លឹប Fulham ខណៈពេលដែល Spurs កំពុងនាំមុខនូវការចចារផ្ទេរកីឡាករតម្លៃ២៥លានផោនរូបនេះដូចគ្នាដែរនោះ។

កាសែតបារាំង La Provence បានអះអាងថាក្លឹបនៅលីកកំពូលបារាំងនេះមានបំណងចង់បានកីឡាករខ្សែការពារស្លាបវ័យ១៩ឆ្នាំរូបនេះយ៉ាងខ្លាំងហើយថែមទាំងហ៊ានចំណាយលុយក្នុងតម្លៃទាមទារពី Fulham នេះផងដែរខណៈដែល Spurs នៅបន្តចចារតម្លៃនៅឡើយនោះ។

គួរឲ្យដឹងដែរថាកីឡាករស្ថិតនៅក្រោមឈុត២១ឆ្នាំរបស់ជម្រើសជាតិអង់គ្លេសមិនមានបំណងក្នុងការបន្តលេងជាមួយនឹងក្លឹប Fulham ទៀតឡើយចាប់តាំងតែពីពេលដែលក្លឹបបានធ្លាក់ទៅលេងនៅលីកទី២របស់អង់គ្លេសកាលពីរដូវកាលមុនហើយក៏បានធ្វើឲ្យក្លឹបនិងគ្រូបង្វឹកមិនសូវសប្បាយចិត្តនឹងរូបគេឡើយ៕

ប្រែសម្រួល: Lee