The Sunsports ចេញផ្សាយនៅថ្ងៃចន្ទទី៥ខែសីហាបានសរសេរថាក្លឹបហង្សក្រហម Liverpool នឹងធ្វើការចុះហត្ថលេខាជាមួយនឹងអ្នកចាំទីដែលធ្លាប់លេងនៅញញួរធំ West Ham កីឡាករ Adrian ដើម្បីជំនួសកីឡាករ Simon Mignolet ដែលបានផ្លាស់ទៅប៊ែលហ្ស៊ិកជាផ្លូវការហើយននោះ។
កីឡាករអេស្បាញវ័យ៣២ឆ្នាំ Adrian រូបនេះត្រូវបានអស់សុពលភាពកុងត្រាជាមួយនឹងក្លឹប West Ham ក្រោយស្នាក់នៅទីនេះអស់រយៈពេល៦ឆ្នាំកន្លងមកហើយដែលមានន័យថា Liverpool នឹងមិនមានការចំណាយអ្វីឡើយទៅលើតម្លៃខ្លួនរបស់កីឡាករអ្នកចាំទីរូបនេះ។
Adiran បានចំណាយពេលយ៉ាងច្រើនបំផុតនៃអាជីពរបស់ខ្លួនជាមួយនឹងក្លឹបនៅអេស្បាញ Real Bestis មុនការផ្លាស់មក West Ham កាលពីឆ្នាំ២០០៣ហើយបានបង្ហាញខ្លួននៅទីនេះអស់រយៈពេល១៥០ប្រកួតផងដែរ៕
ប្រែសម្រួល:Lee