Lacazette អាចនឹងអវត្តមានក្នុងការប្រកួតដំបូងប៉ះ Newcastle

0

ក្រោយរងរបួសក្បាលជង្គង់និងអវត្តមានក្នុងការប្រកួតប៉ះ Barcelona កីឡាករខ្សែប្រយុទ្ធបារាំង Lacazette អាចនឹងបន្តអវត្តមានការប្រកួតបន្ទាប់របស់កាំភ្លើងធំ Arsenal បន្ថែមទៀតផងដែរដោយសារបញ្ហារបួដដែលនេះ។

គ្រូបង្វឹកក្លឹបលោក Unai Emery បានធ្វើការបញ្ជាក់អះអាងថាលទ្ធភាពនៃការបង្ហាញខ្លួនរបស់កីឡាករខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះនៅតែអាចបន្តបន្ថែមទៀតជាពិសេសការប្រកួតបើករដូវកាលប៉ះនឹងក្រុម Newcastle ផងដែរ។

ប៉ុន្តែគ្រូបង្វឹករូបនេះក៏បានបញ្ជាក់ថាក្រុមការងារគ្រូពេទ្យនៅតែមានសុទិដ្ឋនិយមក្នុងការព្យាបាលនិងតាមដានរបួសរបស់ Lacazette ឲ្យជាសះស្បើយទាន់ការប្រកួតដែលធ្វើឡើងនាថ្ងៃអាទិត្យសប្តាហ៍ក្រោយ៕

ប្រែសម្រួល:Lee